Admin เผยแพร่ 2 ธันวาคม 2566
ខ្សែប្រយុទ្ធ Kaoru Mitoma សញ្ជាតិជប៉ុន រកបានមួយគ្រាប់នៅចុងម៉ោងជួយក្រុម Brighton យកឈ្នះលើក្រុម Liverpool បានក្នុងលទ្ធផល ២-១ ក្នុងពានរង្វាន់ FA Cup យប់មិញនេះ។
កាលពី២សប្ដាហ៍មុន ក្រុម Liverpool ទើបតែយកឈ្នះលើក្រុម Brighton នេះក្នុងលទ្ធផល ២-១ ប៉ុណ្ណោះ។ តែយ៉ាងណាមិញ នៅពានរង្វាន់ FA Cup នេះវិញ ឃើញថាលទ្ធផលបានប្រែប្រួលទៅហើយ។ ក្រុម Brighton អាចសងសឹកវិញបាន ដោយកីឡាករ Kaoru Mitoma រកបាននៅចុងម៉ោងមែនទែនទៅហើយ ដើម្បីជួយក្រុមយកឈ្នះលើក្រុម Liverpool ក្នុងលទ្ធផល ២-១។ ជាមួយលទ្ធផលនេះដែរ បានធ្វើឱ្យក្រុមការពារតំណែងជើងឯកធ្លាក់ចេញនៅត្រឹមជុំនេះទៅហើយ។ជាមួយការរបូតពាននេះទៀត បានធ្វើឱ្យកៅអីរបស់លោក Jurgen Klopp កាន់តែឡើងកម្ដៅទៅហើយ។ អ្នកគាំទ្រក្រុម Liverpool ចាប់ផ្ដើមមិនពេញចិត្តចំពោះអ្វីដែលក្រុមធ្វើនាពេលបច្ចុប្បន្ននេះ ហើយក៏ចង់ឃើញការត្រលប់មកល្អប្រសើរវិញនៅឆ្នាំ២០២៣នេះដូចគ្នា៕
แชร์บทความ