Admin เผยแพร่ 2 ธันวาคม 2566
នៅចុងម៉ោងទៅហើយក្រុមបិសាចក្រហម Manchester United នៅតែអាចវាយបកយកឈ្នះទៅលើក្រុម West Ham បានទៀតក្នុងលទ្ធផល ៣-១ ក្នុងពានរង្វាន់ FA Cup ។ ក្នុងពានរង្វាន់ FA Cup នេះដែរ ក្រុម West Ham ធ្វើបានល្អជាងនៅតង់ទី១ និងជាអ្នករកបានគ្រាប់បាល់មុនថែមទៀតដោយកីឡាករ Benrahma នៅនាទី៥៤។ យ៉ាងណាមិញម្ចាស់ផ្ទះ Man Utd មិនបោះបង់ចោលនោះទេ ពួកគេព្យាយាមសម្រុកវិញរហូតរកបានគ្រាប់បាល់ស្មើដោយការធ្វើឱ្យចូលទីខ្លួនឯងរបស់ Aguerd នៅនាទី៧៧។ ក្រោយមកទៀត Garnacho ក៏រកគ្រាប់បាល់នាំមុខទៀតនៅនាទី៩០ មុនពេល Fred ថែមបានគ្រាប់ទី៣ឱ្យ Man Utd នៅនាទី៩០+៥ ទៅហើយ។ចប់ការប្រកួត Man Utd បានយកឈ្នះទៅលើក្រុម West Ham បានក្នុងលទ្ធផល ៣-១ ឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup ហើយ។ នៅវគ្គនេះដែរ ក្រុម Man Utd នឹងត្រូវប៉ះជាមួយក្រុម Fulham ៕
แชร์บทความ