Admin เผยแพร่ 2 ธันวาคม 2566
ខ្សែប្រយុទ្ធ Eden Hazard បានរងរបួសជង្គង់ទៀតទៅហើយ ទាំងដែលរូបគេមិនទាន់បានបង្ហាញខ្លួនពេញលេញនៅឡើយទេឱ្យក្រុម Real Madrid ចាប់តាំងពីផ្លាស់ចូលមក។អតីតកីឡាករ Chelsea ដែលអ្នកគាំទ្រ Real Madrid មានក្ដីរំពឹងខ្ពស់ថានឹងលេងបានល្អនោះ បែរជាញ៉ាំញីដោយរបួសទៅវិញ។ រូបគេមិនសូវបានលេងនោះទេ ហើយលោក Carlo Ancelotti ក៏ដឹងច្បាស់ថាកីឡាករបែលហ្សិករូបនេះមិនទាន់ជាសះស្បើយ១០០%ផងដែរ។ ជាក់ស្ដែង គ្រាន់តែមានការហ្វឹកហាត់ខ្លាំងបន្ដិច Hazard បានរងរបួសទៀតទៅហើយ។ ក្រុមគ្រូពេទ្យនៅ Real Madrid រកឃើញថារូបគេមានបញ្ហាជង្គង់ខាងឆ្វេង ដែលនឹងត្រូវសម្រាកច្រើនសប្ដាហ៏ទៀត។ដោយបញ្ហារបួសជាប់រហូតនេះ អាចនឹងសបញ្ជាក់ឱ្យឃើញថាអាជីពនៅក្លឹប Real Madrid របស់ Hazard មិនជោគជ័យនោះទេ។ រូបគេមិនសូវបានជួយក្រុមឡើយ ខណៈដែលទម្រង់លេងវិញក៏មិនល្អប្រសើរជាងកីឡាករវ័យក្មេងជំនាន់ក្រោយដូចជា Rodrygo ឬ Asensio ផងដែរ៕
แชร์บทความ