Admin เผยแพร่ 2 ธันวาคม 2566
លោក Alessandro Costacurta វីរបុរសបាល់ទាត់របស់ក្លឹប AC Milan បានអះអាងថានាពេលបច្ចុប្បន្ននេះ ក្រុម Napoli មានសមត្ថភាពខ្លាំងជាងក្រុម Manchester City ទៅទៀត។ Alessandro ជាអតីតខ្សែការពារឆ្នើមម្នាក់របស់ក្រុម AC Milan ដែលធ្លាប់ជួយក្លឹបនេះឈ្នះពាន UEFA Champions League រហូតដល់ទៅ៥ដងឯណោះ។ បុរសវ័យ៥៦ឆ្នាំ បានអះអាងថាលោកមើលឃើញសមត្ថភាពក្រុមនារដូវកាលនេះ គឺអ៊ីតាលីក៏ឡើងជើងខ្លាំងណាស់ដែរ។ ជាក់ស្ដែង Napoli ដែលកំពុងឈរនៅកំពូលតារាង Serie A នោះ លេចធ្លោជាងគេហើយ ទាំងសមត្ថភាពកីឡាករម្នាក់ៗ និងការលេងសហការគ្នា។
แชร์บทความ