Admin เผยแพร่ 2 ธันวาคม 2566
ក្រុមកាំភ្លើងធំ Arsenal ទិញបានខ្សែបម្រើ Jorginho ពីក្រុមតោខៀវ Chelsea មកហើយ ក្នុងតម្លៃខ្លួន១២លានផោន ជាមួយកុងត្រា១៨ខែ។
ក្រុម Arsenal បានស្វែងរកខ្សែបម្រើមកច្រើននាក់ហើយ ដើម្បីមកបំពេញចន្លោះប្រហោងក្នុងក្លឹប។ ជាលទ្ធផលឃើញថាពួកគេសម្រេចបានហើយ បន្ទាប់ពីចរចាត្រូវគ្នាយកបាន Jorginho មករួមក្រុមក្នុងតម្លៃខ្លួនត្រឹម១២លានផោនប៉ុណ្ណោះ។ ស្របពេលកីឡាករអ៊ីតាលីនេះ ក៏មិនសូវបានលេងដែរឱ្យក្រុម Chelsea នាប៉ុន្មានប្រកួតចុងក្រោយមកនេះ។ក្រោយពីសម្រេចការផ្ទេរហើយ កីឡាករដែលជួយអ៊ីតាលីឈ្នះពាន Euro 2020 បាននិយាយថា៖ “Arteta ជាបុគ្គលសំខាន់ដែលធ្វើឱ្យខ្ញុំសម្រេចមកទីនេះ។ ខ្ញុំស្គាល់គាត់ ហើយគាត់បានព្យាយាមជាច្រើនលើកមកហើយដើម្បីយកខ្ញុំ។ គាត់ពិតជាធ្វើឱ្យខ្ញុំសរសើរចំពោះអ្វីដែលគាត់ខិតខំកន្លងមកមែនទែន”៕
แชร์บทความ