เมนู

Arteta ថាការប៉ះ Man City មិនមែនជាការសម្រេចម្ចាស់ពាន Premier League ទេ

Admin เผยแพร่ 2 ธันวาคม 2566

Man City មាន​២​ប្រកួត​ក្នុង​ដៃ ខណៈបើក្រុមរបស់លោក Guardiola ឈ្នះការប្រកួតដ៏ធំនៅសប្តាហ៍នេះ ពួកគេនឹងទាញបានត្រឹមតែពីរពិន្ទុតាមពីក្រោយក្រុម Arsenal ដោយសល់មួយប្រកួតនៅក្នុងដៃ។ ប៉ុន្តែប្រសិនបើ Arsenal ឈ្នះ គម្លាតនឹងកើនឡើងដល់ ៨ពិន្ទុជំនួសវិញ ដែលធ្វើឲ្យការប្រកួតបន្ថែមរបស់ Man City មិនគ្រប់គ្រាន់ដើម្បីលោតទៅមុខ Arsenal នោះទេ។

គ្រប់គ្នាសុទ្ធតែយល់ឃើញថា ការប្រកួតសប្តាហ៍នេះរវាង Man City និង Arsenal ជាការកណត់ជោគវាសនានៃម្ចាស់ជើងឯក Premier League រដូវកាលនេះ។ ប៉ុន្តែ Arteta មិនយល់ដូច្នោះទេ។

គាត់បាននិយាយថា៖

“យើង​ដឹង​ថា​យើង​ត្រូវ​ទៅ Etihad វា​នឹង​ពិបាក ប៉ុន្តែ​តើ​វា​នឹង​សម្រេច​ជោគវាសនាម្ចាស់ពាន​រដូវ​កាល​ដែរ​ឬ​ទេ? ទេ មិនមែនទេ។

ជំនឿចិត្តគឺនៅទីនោះ ខ្ញុំមើលពីរបៀបដែលកីឡាករមានប្រតិកម្មបន្ទាប់ពីចាញ់ Southampton ពួកគេការពារគ្នាគ្រប់ពេលវេលា។ យើងពិតជាចង់បានវា ហើយយើងនឹងបង្ហាញវាម្តងទៀតនៅយប់ថ្ងៃស្អែក។ ប៉ុន្តែវាត្រូវតែល្អឥតខ្ចោះ ព្រោះវាគឺជាអ្វីដែលទាមទារ​នៅ​ពេល​នេះ​ ក្នុង​រដូវ​កាល​នេះ”៕


แชร์บทความ

© 2023 iamtheme.com All rights reserved.