Admin เผยแพร่ 2 ธันวาคม 2566
ក្រុមអ្នកមានបុណ្យ FC Barcelona បានយកឈ្នះលើក្រុម Real Madrid បានក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជើងទី១នៃពានរង្វាន់ Copa del Rey វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ជំនួបនេះដែរ ក្រុម Barcelona អវត្តមានកីឡាករសំខាន់ច្រើននាក់ ប៉ុន្តែពួកគេនៅតែអាចធ្វើបានល្អដដែល។ ជាក់ស្ដែង១គ្រាប់យកឈ្នះទៅលើក្រុម Real Madrid នេះ ធ្វើបានដោយការធ្វើឱ្យចូលទីខ្លួនឯងរបស់កីឡាករ Militao តាំងពីនាទី២៦មកម្ល៉េះ។ ខណៈដែលការប្រកួតតទៅមុខទៀតនោះ មិនមានគ្រាប់បាល់កើតឡើងនោះទេ។ នេះជាការបរាជ័យ២ដងជាប់គ្នាហើយរបស់ក្រុម Real Madrid ក្រោមថ្វីជើងក្រុម Barcelona ។ស្របពេលជើងទី២នៃពានរង្វាន់ Copa del Rey នេះដែរ នឹងធ្វើឡើងនៅទឹកដី Camp Nou ម្ដង នាថ្ងៃទី៥ខែមេសាឆ្នាំ២០២៣ខាងមុខ៕
แชร์บทความ