เมนู

Bernardo Silva ប្រាប់ Manchester City ថាគាត់ចង់ចាកចេញពីក្លឹប

Admin เผยแพร่ 2 ธันวาคม 2566

កីឡាករវ័យ ២៨ឆ្នាំដែលជាប់កុងត្រាជាមួយ Man City រហូតដល់ឆ្នាំ២០២៥ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមរបស់លោក Pep Guardiola ឱ្យសម្រេចបាននូវសមិទ្ធិផលពានបីជាប្រវត្តិសាស្ត្រ ដោយជាប់នៅក្នុងក្រុមល្អបំផុតប្រចាំរដូវកាលក្នុងក្របខ័ណ្ឌ Champions League ដែលជាការ កត់សម្គាល់ខ្លាំងបំផុតនោះ នៅពេលស៊ុតបញ្ចូលទីក្នុងលទ្ធផល ៤-០ យកឈ្នះលើក្រុម Real Madrid ក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលជា ដៃគូគីឡូធ្ងន់របស់ពួកគេ។

ការទទួលជ័យជម្នះ ១-០ លើក្រុម Inter នៅវគ្គផ្តាច់ព្រ័ត្រ Champions League គឺជាពានរង្វាន់ទី១៤ នៃអាជីពរបស់ Silva ដែលបានចាប់ផ្តើមនៅក្នុង ខែឧសភា ឆ្នាំ២០១៧ នៅពេលដែលម្ចាស់ជើងឯក Premier League បានយល់ព្រមបង់ប្រាក់ឱ្យ Monaco លើសពី ៦០លានផោន។

ប៉ុន្តែទោះបីជា City បានបន្តជោគជ័យក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះក៏ដោយ ក៏អនាគតរបស់ Silva នៅក្លឹបកាន់តែមានភាពមិនច្បាស់លាស់។

គាត់បានសារភាពនៅខែសីហា ឆ្នាំ២០២២​ ចំពេលមានទំនាក់ទំនងខ្លាំងជាមួយ Barcelona និង Paris Saint-Germain ថា ទោះបីជាគាត់សប្បាយចិត្តនៅ City ប៉ុន្តែគាត់មិនដឹងថានឹងមានអ្វីកើតឡើងនាពេលអនាគតនោះទេ។ បន្ទាប់មកបានបង្ហាញនៅខែកញ្ញា ឆ្នាំ២០២២ ថាកីឡាករអន្តរជាតិព័រទុយហ្គាល់ គឺជាគោលដៅផ្ទេរអាទិភាពមួយរបស់ Barca ហើយក្លឹបយក្សកាតាឡានថែមទាំងបានឃើញការចរចារខែមករាត្រូវបានបដិសេធដោយ City។

Silva បានប្រាប់ Man City ពីចេតនារបស់គាត់ក្នុងការស្វែងរកការប្រកួតប្រជែងថ្មី គាត់បានបញ្ជាក់ម្តងទៀតនូវបំណងប្រាថ្នារបស់គាត់ក្នុងការចាកចេញ នៅរដូវក្តៅនេះ ដោយក្លឹបមានឆន្ទៈក្នុងការធ្វើអាជីវកម្មដែលផ្តល់ឱ្យពួកគេទទួលបានការផ្តល់ជូនប្រហែល ៧៥លានផោន៕


แชร์บทความ

© 2023 iamtheme.com All rights reserved.