Admin เผยแพร่ 2 ธันวาคม 2566
ក្រុមតោខៀវ Chelsea កំពុងត្រៀមកញ្ចប់ប្រាក់ប្រមាណ១១៥លានផោន ដើម្បីទិញយកខ្សែបម្រើ Enzo Fernandez ពីក្រុម Benfica មកហើយ។ ក្រុម Chelsea តាមទិញ Enzo ជាយូរមកហើយទាំងដែលក្លឹប Benfica បដិសេធជារើយៗផងដែរ។ យ៉ាងណាមិញ ក្រុមដែលកំពុងធ្វើមិនសូវបានល្អ ហើយចង់បានកីឡាករថ្មីមកច្រើននេះ មិនបោះបង់ចោលនោះទេ។ ពួកគេបន្ដការចរចាជានិច្ច ហើយក៏ត្រៀមកញ្ចប់ប្រាក់រហូតដល់១១៥លានផោនផងដែរដើម្បីនាំយកកីឡាករអាហ្សង់ទីនរូបនេះឱ្យបាន។ ក្លឹបតោខៀវ រំពឹងថានឹងអាចសម្រេចក្ដីបំណងនេះ យកកីឡាករវ័យ២២ឆ្នាំឱ្យបាន មុនទីផ្សារដោះដូរកីឡាករនៅខែមករាបិទយប់នេះ។ស្របពេលបច្ចុប្បន្ននេះ Enzo ក៏មិនបានចូលហាត់ជាមួយក្លឹប Benfica ផងដែរ។ កីឡាកររូបនេះទំនងជាមានចិត្តចង់ចាកចេញដូចគ្នា ព្រោះការមកលេងនៅ Premier League ក៏ជាក្ដីបំណងរបស់កីឡាករនានាផងដែរ។ ខ្សែបម្រើរូបនេះ ក្រៅពីជួយអាហ្សង់ទីនឈ្នះពាន World Cup 2022 ហើយ រូបគេក៏បានឈ្នះពានកីឡាករវ័យក្មេងល្អជាងគេប្រចាំព្រឹត្តិការណ៍ទៀត៕
แชร์บทความ