Admin เผยแพร่ 2 ธันวาคม 2566
លោក Elon Musk សេដ្ឋីកម្រិតកំពូលរបស់សហរដ្ឋអាមេរិក ពិតជាមានការចាប់អារម្មណ៍ទិញក្លឹបបិសាចក្រហម Manchester United ពិតមែន។
កាលពី១ឆ្នាំមុន លោក Elon ពិតជានិយាយបែបលេងសើចមែនថានឹងទិញក្លឹប Man Utd យក។ តែក្រោយពីម្ចាស់ក្លឹបបានប្រកាសលក់កាលពីពេលកន្លងទៅនេះ លោក Elon ពិតជាមានការចាប់អារម្មណ៍ពិតមែន។ សេដ្ឋីអាមេរិក ដែលមានទ្រព្យសម្បត្តិប្រមាណ១៩០ពាន់លានដុល្លារនេះ តាមដាន Man Utd មួយរយៈមកហើយ ដោយគ្រាន់តែមិនទាន់ដាក់ដេញថ្លៃជាផ្លូវការប៉ុណ្ណោះ។ តម្លៃរបស់ក្លឹប Man Utd ដែលត្រកូល Glazer បានដាក់លក់នោះគឺ ៤,៥ពាន់លានផោនឯណោះ។គិតមកដល់ពេលនេះ នៅមិនទាន់មានខាងណាបានដាក់ដេញថ្លៃផ្លូវការទិញយកក្លឹប Man Utd នៅឡើយទេ។ ដោយមានតែពាក្យចរចាមអារាមប៉ុណ្ណោះ ក្នុងនោះមានសេដ្ឋីនៅអាមេរិក អារ៉ាប់ប៊ីសាអូឌីត ចិន កាតា និងសិង្ហបុរី សុទ្ធតែចង់បានទាំងអស់។ តែដោយសារតម្លៃលក់ខ្ពស់ពេក ទើបរហូតមកដល់ពេលនេះនៅមិនទាន់អាចមានការចរចាគ្នាបាន៕
แชร์บทความ