Admin เผยแพร่ 2 ธันวาคม 2566
ខ្សែប្រយុទ្ធ Romelu Lukaku របស់បែលហ្សិក រកបាន៣គ្រាប់ម្នាក់ឯង យកឈ្នះទៅលើក្រុមស៊ុយអែត ក្នុងលទ្ធផល ៣-០ នាការប្រកួតវគ្គជម្រុះពានរង្វាន់ Euro 2024 ក្នុងពូល F ។ស៊ុយអែត ដែលបានដាក់កីឡាករពេញជើង និងមានទាំងខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic ថែមទៀតនោះ ហាក់មិនអាចធ្វើឱ្យក្រុមបែលហ្សិកបាននោះទេ។ ផ្ទុយទៅវិញ Lukaku ឯណោះទេ ដែលធ្វើបានល្អបំផុត ពោលគឺរកបានដល់ទៅ៣គ្រាប់ម្នាក់ឯងឯណោះ។ ខណៈដែលនៅយប់មិញនេះ ក៏ជាការរកបានគ្រាប់បាល់វិញរបស់ Lukaku នៅក្រុមជម្រើសជាតិបែលហ្សិកផងដែរ គិតចាប់តាំងពីឆ្នាំ២០២១មក។ស្របពេល Zlatan វិញ នៅយប់មិញក៏មិនទទួលបានកំណត់ត្រាកីឡាករចាស់បំផុតលេងនៅវគ្គជម្រុះ Euro ផងដែរ បន្ទាប់ពីកីឡាករ Lee Casciaro របស់ក្រុមជម្រើសជាតិគ្រីប្រាតាមានអាយុច្រើនជាងគេ ៤ថ្ងៃ។ ដោយ Zlatan មានអាយុ៤១ឆ្នាំ៥ខែនិង២១ថ្ងៃ ស្រពេលខ្សែប្រយុទ្ធ Lee Casciaro វិញ មានអាយុ៤១ឆ្នាំ៥ខែនិង២៥ថ្ងៃ៕
แชร์บทความ