Admin เผยแพร่ 2 ธันวาคม 2566
ខ្សែប្រយុទ្ធ Riyad Mahrez របស់ក្រុម Manchester City បានអះអាងថាក្រុមរបស់ខ្លួននៅរដូវកាលនេះមានសមត្ថភាពគ្រប់គ្រាន់ហើយក្នុងការឈ្នះពានរង្វាន់ UEFA Champions League ។
ក្រុម Man City នឹងត្រូវប្រកួតជាមួយក្រុម RB Leipzig នៅជើងទី១វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League នៅរាត្រីនេះហើយ។ ជំនួបនេះដែរ ត្រូវបានអ្នកគាំទ្រមើលឃើញថានឹងតានតឹងមិនខាន ត្បិតអីក្រុមអាល្លឺម៉ង់ក៏កំពុងឡើងជើងណាស់ដែរ។ ពួកគេកំពុងប្រដេញជាមួយក្រុមកំពូលតារាងនៅលីគកំពូលអាល្លឺម៉ង់ ហើយលេងនៅពានអន្ដរជាតិនេះ Leipzig ក៏ធ្លាប់មានកំណត់ត្រាមិនអន់ដូចគ្នា។
យ៉ាងណាមិញ បើតាមសម្ដីរបស់ Riyad Mahrez ដែលធ្លាប់បាននិយាយកន្លងមក គឺអះអាងថា Man City បានរៀបចំ និងមានសមត្ថភាពគ្រប់គ្រាន់តែម្ដងក្នុងការឈ្នះ Champions League រដូវកាលនេះ។ កីឡាករសញ្ជាតិអាល់ហ្សេរី និយាយថា៖ “យើងកំពុងមានក្រុមមួយដែលកសាងឡើងដើម្បីការប្រកួតនេះ យើងត្រូវតែឈ្នះពានរង្វាន់មួយនេះ។ យើងជាសមាជិកក្រុមដែលព្យាយាមកសាងប្រវត្ដិសាស្ត្រថ្មីឱ្យ City”៕
แชร์บทความ