Admin เผยแพร่ 2 ธันวาคม 2566
ក្រុមបិសាចក្រហម Manchester United បានងើបមុខឡើងវិញបន្ដិចហើយ ក្រោយពីពួកគេលត់ក្រុម Real Betis ក្នុងលទ្ធផល ៤-១ ក្នុងពានរង្វាន់ Europa League នៅយប់មិញនេះ។ក្រោយពីចាញ់ក្រុម Liverpool ក្នុងលទ្ធផល ៧-០ មក ឃើញថាកីឡាករម្នាក់ៗខិតខំខ្លាំងមែនទែន។ ជាក់ស្ដែងនៅយប់មិញនេះ ពួកគេបានយកឈ្នះលើក្រុម Real Betis បានក្នុងលទ្ធផល ៤-១ ឯណោះ ដោយ៤គ្រាប់នោះរកបានដោយ Rashford មួយគ្រាប់ Bruno ១គ្រាប់ Anthony ១គ្រាប់ និង Weghorst ១គ្រាប់។ តាមលទ្ធផលនេះដែរ ក្រុម Man Utd កាន់តែមានសង្ឃឹមក្នុងការឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយ ទោះនៅសល់ជើងទី២ទៀតក៏ដោយ។មួយវិញទៀត នេះក៏ជាការលើកទឹកចិត្តដល់អ្នកគាំទ្រវិញផងដែរ ក្រោយពីពួកគេខកបំណងមែនទែននៅពេលលេងចាញ់ក្រុម Liverpool ដល់ទៅ ៧-០ កាលពីពេលកន្លងទៅ។ ក្រុម Man Utd នៅសល់ពានរង្វាន់៣ទៀតដែលអាចនិយាយបានថាសុទ្ធតែនៅមានឱកាសនៅឡើយដែរ៕
แชร์บทความ