Admin เผยแพร่ 2 ธันวาคม 2566
ក្រុម Newcastle United បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Carabao Cup ហើយ ក្រោយពីពួកគេយកឈ្នះលើក្រុម Southampton ក្នុងលទ្ធផល ២-១ ទៀតនៅជើងទី២យប់មិញនេះ។
កាលពីជើងទី១កន្លងទៅ ក្រុម Newcastle បានយកឈ្នះក្នុងលទ្ធផល ១-០ ម្ដងមកហើយ។ ខណៈដែលឈានដល់ជើងទី២ ពួកគេនៅតែធ្វើបានល្អទៀត ដោយបន្ដយកឈ្នះក្នុងលទ្ធផល ២-១ ទៀត។ សរុបទាំងពីរជើងមក ក្រុម Newcastle យកឈ្នះក្នុងលទ្ធផលដល់ទៅ ៣-១ ឯណោះ ដើម្បីធានាបានកៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំមកនេះ។ក្រុមរបស់លោក Eddie Howe ឡើងទៅចាំនៅវគ្គផ្ដាច់ព្រ័ត្រមុន ដោយពួកគេអាចនឹងប៉ះក្រុម Manchester United ព្រោះថាក្រុមបិសាចក្រហមនេះកាលពីជើងទី១ យកឈ្នះលើក្រុម Forest បានដល់ទៅ៣-០ ទៅហើយ។ ពួកគេនឹងធ្វើការប្រកួតគ្នានៅជើងទី២នៅរាត្រីនេះតែម្ដង ដើម្បីកាត់ក្ដីយកមួយក្រុមឡើងទៅផ្ដាច់ព្រ័ត្រ៕
แชร์บทความ