เมนู

PSG ដាក់តម្លៃ Mbappe ខ្ពស់កប់ពពក និងរំពឹង Real Madrid ដេញថ្លៃ

Admin เผยแพร่ 2 ธันวาคม 2566

Paris Saint-Germain ត្រូវបានគេរាយការណ៍ថាកំពុងដាក់តម្លៃ ២៥០លានអឺរ៉ូដើម្បីលក់ Kylian Mbappe ដែលជាគោលដៅរបស់ Real Madrid។ ទាំងក្លឹប និងកីឡាករពេលនេះកំពុងរង់ចាំ Madrid ឆ្លើយតប។Mbappe បានជូនដំណឹងដល់ក្លឹបថាមិនបន្តកិច្ចសន្យាបច្ចុប្បន្នរបស់គាត់លើសពីឆ្នាំ២០២៤ ដែលធ្វើអោយមានការខឹងសម្បារពីថ្នាក់គ្រប់គ្រងក្លឹប។ ជាការឆ្លើយតប ក្លឹបមិនបញ្ចូលខ្សែប្រយុទ្ធរូបនេះទៅក្នុង​ក្រុម​ដែល​បាន​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន​សម្រាប់ប្រកួត​មុន​បើក​រដូវ​កាល។ Mbappe ក៏ត្រូវបានកាត់ចោលពីការហ្វឹកហាត់ពីក្រុមដំបូងមុនពេលប្រកួតលីគ។កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានបញ្ចូលក្នុងក្រុមដំបូងវិញកាលពីពេលថ្មីៗនេះ បន្ទាប់ពីត្រូវបានគេរាយការណ៍ថាបានព្រមព្រៀង ដើម្បីបោះបង់ ប្រាក់បន្ថែមរបស់គាត់ ហើយចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ។ ក្រៅ​ពី​ទីលាន Mbappe បន្ត​សម្លឹង​មើល​អនាគត​មិន​ច្បាស់​លាស់ ខណៈ Real Madrid ក៏ធ្លាប់ឈឺចាប់​មួយ​រយៈផងដែរ។យោងតាម ​​AS កីឡាករ Mbappe មានឆន្ទៈអនុញ្ញាតឱ្យតារាឆ្នើមរបស់ពួកគេចាកចេញក្នុងតម្លៃ ២៥០លានអឺរ៉ូ។ ប្រធានក្លឹប Real Madrid លោក Florentino Perez កំពុងរៀបចំសំណើរ ១២០លានអឺរ៉ូ ដោយដឹងថា Mbappe នឹងមិនមានតម្លៃខ្លូននៅឆ្នាំ២០២៤។ Perez កំពុងរង់ចាំភ្លើងខៀវពីម្តាយរបស់ Mbappe គឺ Fayza Lamari ដែលជាភ្នាក់ងាររបស់គាត់ផងដែរ។
ទោះបីជា Perez ទទួលបានសាទរពីអ្នកគាំទ្រក៏ដោយ ប៉ុន្តែ Madrid ប្រឈមនឹងការចរចាដ៏ស្មុគស្មាញជាមួយ PSG ព្រោះការដេញថ្លៃរបស់ពូគគេដែល គ្រោងនឹងដាក់គឺតិចជាងពាក់កណ្តាលនៃអ្វីដែល PSG រំពឹងសម្រាប់ Mbappe

แชร์บทความ

© 2023 iamtheme.com All rights reserved.