เมนู


ป้ายลอยตรงกลางล่าง

Pep ​៖ ​ខ្ញុំ​ជោគជ័យ​នៅ City ​ឬ​អត់ អាស្រ័យ​លើ​ការ​ឈ្នះ Champions League ​

Admin เผยแพร่ 22 กุมภาพันธ์ 2567

លោក ​Pep Guardiola ​បាន​និយាយ​ថា​ការ​ជោគជ័យ​របស់​លោក​នៅ​ក្លឹប Manchester City ​គឺ​អាស្រ័យ​ទៅ​លើ​លទ្ធផល​នៃ​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

Pep ​មក​ដឹក​នាំ​ក្រុម City ​តាំង​ពី​ឆ្នាំ​២០១៦​មក ​នឹង​បាន​ជួយ​ក្លឹប​នេះ​ឈ្នះ​ពាន​ដល់​ទៅ​៩​ទៅ​ហើយ ប៉ុន្តែ​ក្នុង​នោះ​មិន​មាន​ពាន​រង្វាន់ UEFA Champions League ​នោះ​ទេ។ ​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ឃើញ​ក្លឹប​ឈ្នះ​ពាន UCL ​ជា​លើក​ដំបូង​ឱ្យ​បាន ​ព្រោះ​តាំង​ពី​ដើម​មក​ពួកគេ ​មិន​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​អន្ដរជាតិ​ក្នុង​ទ្វីប​អឺរ៉ុប​នេះ​ឡើយ ​បើ​ទោះ​ជា​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ហើយ​ក៏​ដោយ។​លោក Pep ​ដែល​នឹង​ត្រូវ​ដឹក​នាំ​ក្រុម City ​ប្រកួត​ទល់ RB Leipzig ​នៅ​រាត្រី​នេះ​ក្នុង​ជើង​ទី ២ ​ពាន​រង្វាន់ UEFA Champions League ​បាន​និយាយ​​ដែរ​ថា​៖ “ជោគជ័យ​ឬ​អត់ គឺ​អាស្រ័យ​លើ​លទ្ធផល​នៅ Champions League ​របស់​ខ្ញុំ។ ​ពេល​ខ្ញុំ​មក​ដល់​ទី​នេះ​ភ្លាម ​គ្រប់​គ្នា​បាន​និយាយ​ថា​ខ្ញុំ​ត្រូវ​ឈ្នះ Champions League ​ឱ្យ​បាន​។ ​ខ្ញុំ​ក៏​ភ្ញាក់ផ្អើល​ចំពោះ​រឿង​នេះ​ដែរ ប៉ុន្តែ​មែនទែន​ទៅ វា​ពិត​ជា​ដូច្នេះ​មែន”៕


แชร์บทความ

© 2023 All rights reserved.