Admin เผยแพร่ 2 ธันวาคม 2566
លោក Erik ten Hag អ្នកចាត់ការក្រុមបិសាចក្រហម Manchester United បានអះអាងថាក្រុមត្រូវតែឈ្នះ បើទោះជាអវត្តមានកីឡាករ Casemiro យ៉ាងណាក៏ដោយ។ដោយសារតែទទួលបានកាតក្រហមទល់ Crystal Palace បានធ្វើឱ្យ Casemiro ត្រូវអវត្តមានរហូតដល់ទៅ៣ប្រកួតឯណោះ។ តែទោះជាយ៉ាងនេះក្ដី បើតាមលោក Ten Hag អ្នកចាត់ការក្រុមបានចេញមុខមកអះអាងថាទោះជាអវត្ដមានកីឡាករសំខាន់នេះក្ដី ប៉ុន្តែក្រុមត្រូវតែឈ្នះឱ្យបានដដែលសម្រាប់ការប្រកួតទល់ក្រុម Leeds United ក្នុងពានរង្វាន់ Premier League ខាងមុខនេះ។លោក Ten Hag បាននិយាយថា៖ “ខ្ញុំមិនអាចយករឿង Casemiro ឬ Martial អវត្តមានមកនិយាយបានទេ។ Man Utd ត្រូវតែឈ្នះ។ កីឡាករ Man Utd ទាំងអស់សុទ្ធតែមានសមត្ថភាព ពួកគេនឹងបង្ហាញឱ្យគ្រប់គ្នាឃើញនៅប្រកួតខាងមុខនេះ។ យើងត្រូវតែឈ្នះការប្រកួត ទោះជាកីឡាករណាចូលលេងនៅលើទីលានក៏ដោយ”៕
แชร์บทความ