Admin เผยแพร่ 2 ธันวาคม 2566
ខ្សែការពារ Kieran Trippier ជឿជាក់ថាយុទ្ធសាស្ត្ររបស់ក្រុម Newcastle United នឹងអាចនាំក្រុមនេះទទួលបានជោគជ័យឈ្នះពាន Carabao Cup នៅរាត្រីនេះបាន។ Newcastle United ខកខានឈ្នះពានក្នុងរយៈពេល៦៧ឆ្នាំមកហើយ។ នៅរាត្រីនេះ ពួកគេមានឱកាសក្នុងការបំបែកកំណត់ត្រានោះហើយ ដោយត្រូវលេងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Carabao Cup ទល់ក្រុមបិសាចក្រហម Manchester United នៅកីឡដ្ឋានជាតិ Wembley ផ្ទាល់តែម្ដង។ ក្រុម Newcastle United នៅរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Eddie Howe ត្រូវបានគេទទួលស្គាល់ថាពិតជាល្អ ខណៈដែលពួកគេដល់វគ្គផ្ដាច់ព្រ័ត្រ Carabao Cup ហើយ ក៏កំពុងប្រជែង Top4 នៅ Premier League ថែមទៀត។ខ្សែការពារ Kieran Trippier ដែលជាកីឡាករសំបូរទៅដោយបទពិសោធម្នាក់ បាននិយាយថាមុនការប្រកួតនៅរាត្រីនេះថា ក្រុម Newcaslte United ក៏មានសង្ឃឹមឈ្នះពានដូចគ្នា។ ក្រុមរបស់គេ មានក្បួនលេងត្រឹមត្រូវ ហើយក៏មិនអាចមើលស្រាលបានដែរទៅលើសមត្ថភាពកីឡាករម្នាក់ៗ។ Man Utd ជាក្រុមកំពុងឡើងជើងមែន ប៉ុន្តែ Newcastle ក៏មានវិធីសាស្ត្រលេងដូចគ្នា៕
แชร์บทความ