Admin เผยแพร่ 2 ธันวาคม 2566
លោក Xavi អ្នកចាត់ការក្រុម FC Barcelona បាននិយាយថាក្រុមបិសាចក្រហម Manchester United នៅពេលនេះគឺកំពុងឈានដល់កម្រិតកំពូលរបស់ពួកគេហើយ។
ក្រុមអ្នកមានបុណ្យ Barcelona នឹងត្រូវប្រកួតកាត់សេចក្ដីជាមួយក្រុម Manchester United នៅយប់នេះហើយសម្រាប់ជើងទី២នៃពានរង្វាន់ Europa League ។ ការប្រកួតជើងទី១កន្លងទៅ ពួកគេលេងបានត្រឹមស្មើគ្នាក្នុងលទ្ធផល ២-២ ប៉ុណ្ណោះ ដែលជាជំនួបមួយអ្នកគាំទ្រជក់ចិត្តមែនទែន។ ខណៈដែលនៅរាត្រីនេះវិញ ក្រុមទាំងពីរនឹងមកកាត់សេចក្ដីនៅកីឡដ្ឋាន Old Trafford វិញម្ដង។
លោក Xavi បាននិយាយថា៖ “វានឹងក្លាយជាការប្រកួតដ៏ពិបាកមួយសម្រាប់យើង។ Manchester United កំពុងធ្វើបានល្អនិងត្រលប់ទៅរកភាពខ្លាំងរបស់ខ្លួនវិញ។ ពួកគេបានបង្ហាញគ្រប់ការប្រកួតនាពេលកន្លងមកនេះ។ Ten Hag ធ្វើបានល្អណាស់។ យើងត្រូវការការលេងឱ្យបានល្អបំផុតមួយ ដើម្បីប្រកួតជាមួយពួកគេ។ ខ្ញុំជឿជាក់ថាយើងនឹងអាចឡើងទៅវគ្គបន្ដបាន”៕
แชร์บทความ